នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។ ថ្លែងក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា «ឆ្នាំនេះ គឺមានរយៈពេល ២០ឆ្នាំគត់ ដែលខ្ញុំចាប់ផ្ដើមចូលរួមក្នុងវិស័យបាល់ទាត់។ ខ្ញុំមានទាំងមោទនភាព និងភាពសប្បាយរីករាយ ប៉ុន្ដែខ្ញុំក៏មានការអៀនខ្មាស់ណាស់ដែរ»។ លោក សៅ សុខា បន្ដថា «ខ្ញុំសប្បាយ ត្រង់ថា ពេលខ្ញុំចាប់ផ្ដើមធ្វើបាល់ទាត់ នៅកម្ពុជា មានទីលានបាល់ទាត់ មានតែពហុកីឡដ្ឋានជាតិមួយដែលមានស្មៅ…។ រហូតមកដល់ថ្ងៃនេះ យើងមានសកម្មភាពបាល់ទាត់ទូទាំងប្រទេស និងគ្រប់ទីកន្លែង សូម្បីតែមន្ដ្រីរាជការរបស់រាជរដ្ឋាភិបាល និងកម្មវិធីសំខាន់ៗ តែងយកបាល់ទាត់មកធ្វើការជួបជុំគ្នា ។ ខ្ញុំគិតថានេះគឺជាជោគជ័យ Read more