ល្បែងអាប៉ោងបើកលេងស៊ីសងលុយធំ របស់ឈ្មោះសុង សុខា ហៅម៉ែអាត្រងោល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងបើកលេងរាល់ថ្ងៃ សមត្ថកិច្ចមើលមិនឃើញ

ល្បែងអាប៉ោងដុះស្លែ ១ កន្លែង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកលេងស៊ីសងលុយធំ មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុង១ថ្ងៃៗដោយ គ្មានសមត្ថកិច្ច ណាទៅបង្ក្រាបម្តងសោះឡើយ។ តាមបណ្តាយរាកាណ៍ថា ឈ្មោះ សុង សុខា ហៅម៉ែអាត្រងោល ជាអ្នកចេញមុខ ឈរដោះស្រាយរ៉ាប់រង ក្នុងការចំណាយលុយសែនអោយម្ចាស់ទឹកដី និងបង់លុយប្រចាំខែ អោយអ្នកកាសែតមួយចំនួនតូច ជាថ្នូរ មិនចុះផ្សាយ ពីទីតាំងល្បែងអាប៉ោងលេងនៅក្នុងផ្ទះរបស់គាត់ ។ ករណី ល្បែងអាប៉ោងលេងនៅផ្ទះឈ្មោះ សុង សុខា ហៅម៉ែ អាត្រងោលនេះ ឡើងដុះស្នឹម តើលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានជ្រាបឬទេ ? Read more