លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងការចុះសិក្សាស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ : យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុងស្រុកទាំង៩ មេបញ្ជាការ នគរបាលការពារព្រំដែនគោកទាំង៤ ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នឹង រៀបចំការចុះសិក្សាស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ ប្រតិភូអគ្គលេខាធិការដា្ឋន អ.ជ.ប.គ.ញ Read more










