‎កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនមនុស្សបានចំនួន០១នាក់‎

‎បន្ទាយមានជ័យ : អនុវត្ត​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥និង២០នាទី លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋគាត់បានរាយការណ៍មកការិយាល័យជំនាញ បន្ទាប់មកសមត្ថកិច្ចយើងបានដាក់កម្លាំងឃ្លាំមើលរហូតឈានដល់ការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ ដែលមានឈ្មោះដូចខាងក្រោម :‎‎១-ឈ្មោះ Read more

ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បន្តយ៉ាងក្តៅគគុក…

ប៉ោយប៉ែត : កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួន៕ ដោយ : លោក ហម Read more

ករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកភ្ជង់ប្លន់នៅក្រុងប៉ោយប៉ែត គឺជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួនបានហើយ !

បន្ទាយមានជ័យ : អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធស្នងការនៃស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកដាក់បទបញ្ជា លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការធ្វើការបង្ក្រាបបទល្មើលក្មេងទំនើងបង្កការអសន្តិសុខនិងកាប់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋជាដើមព្រមទាំងបទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្លៀងរលឹម ដូចជាង្ក្រាបករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួនហើយនៅក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤និង១៧នាទីទាបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើង នៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យមួយក្រុម Read more

កិច្ចប្រតិបត្តិការបង្ក្រាប ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់ដូចភ្លៀងរលឹម (បោសសម្អាតផ្ទះយើង)

ប៉ោយប៉ែត : នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចុះប្រតិបត្តិការ បង្ក្រាប ក្រុមឆបោកស្គេមអនឡាញ ដោយសហការសមត្ថកិច្ច អាជ្ញាធរភូមិ និងសង្កាត់ក្នុងមូលដ្ឋាននៅទីតាំងអគារ ឡាក់គី បៀលឌីង មួយកន្លែង ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនជាតិឥណ្ឌូចំនូន 155 នាក់ ស្រី25នាក់ និងបន្តនិតិវិធីរងចាំព្រះរាជអាជ្ញាចាត់បញ្ជូន ពិព្រោះថ្ងៃនេះមានការចុះប្រតិបត្តិការច្រើនកន្លែងមាន : ម្តុំរង្វង់មូលប៉ោយប៉ែត…និងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ជាហូរហែ ៕ដោយ Read more

កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ …

(ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ យោងតាម fb page ផ្លូវការ របស់សម្តេចតេជោ)សូមចូលរួមអាននិងស្ដាប់សំណេររបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្តិច ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម : កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។ ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Read more

ជនជាតិចិន ១៥៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា…

នៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែ ឧសភាឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត ស សុខា និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៥៦នាក់ ស្រី១៣នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស Read more

អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនបរទេសចេញពីប្រទេស ចំពោះជនជាតិថៃ ៦៣៥នាក់ បន្ទាប់ពីរកឃើញថាពួកគេ…

ប៉ោយប៉ែត : នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនបរទេសចេញពីប្រទេស ចំពោះជនជាតិថៃជា៦០០នាក់ បន្ទាប់ពីរកឃើញថាពួកគេបានចូលមកស្នាក់នៅ និងប្រកបការងារដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយពីប្រតិបត្តិការបង្រ្កាបអនឡាញស្គេម (Online Scams) ដោយអគ្គស្នងការនគរបាលជាតិកន្លងមកថ្មីៗនេះ។ ​ប្រតិបត្តិការប្រគល់ និងទទួលនេះ បានធ្វើឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការសម្របសម្រួលផ្ទាល់រវាងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា និងភាគីអាជ្ញាធរថៃ ដើម្បីបញ្ជូនជនទាំងនោះត្រឡប់ទៅកាន់ប្រទេសកំណើតវិញ៕

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួន…

កំពត : នៅថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ បើយោងតាមសារបង្ហោះស្នងការដ្ឋាននគរបាលខេត្តកំពត មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល និងតេស្តរកឃើញប្រើប្រាស់សារធាតុញៀន ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។ មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៌ល្អជាមួយពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើពលរដ្ឋ ឬធ្វើបានពលរដ្ឋនោះទេ ។សំរាប់មន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគម្រូតាមបុគ្គលខាងលើនេះជាដាច់ខាត ក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្វើរបាយការណ៍ និងសំណើរទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត Read more

ប្រតិបត្តិការចុះបង្រ្កាបអគារប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង ១កន្លែង ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍ប្រព្រឹត្តបទល្មើស…

ប៉ោយប៉ែត : នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ ដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕ ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

កម្លាំងចម្រុះបង្ក្រាបមេខ្យល់ និងសង្គ្រោះពលករជាង ១០០ នាក់ ខណៈត្រៀមបញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បាត់ដំបង : ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងមានការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខតាមព្រំដែន កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបើកប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់យ៉ាងក្តៅគគុក។ សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៥០ នាទី កម្លាំងស៊ើបការណ៍ នៃវីរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៨១៩ ដឹកនាំដោយលោកវរសេនីយ៍ទោ លី ឡុងដែន បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍ស្វាយចេក និងកម្លាំងយោធាប្រចាំការវីរៈ ៥៣៤ នៃកងពលតូចថ្មើរជើងលេខ ៥៣ ចុះបង្ក្រាបទីតាំងស្តុកពលករមួយកន្លែង ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ឃាត់ខ្លួនពលករ សរុបចំនួន ១២១ នាក់ (ស្រី Read more