កម្លាំងចម្រុះបង្ក្រាបមេខ្យល់ និងសង្គ្រោះពលករជាង ១០០ នាក់ ខណៈត្រៀមបញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បាត់ដំបង : ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងមានការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខតាមព្រំដែន កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបើកប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់យ៉ាងក្តៅគគុក។ សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៥០ នាទី កម្លាំងស៊ើបការណ៍ នៃវីរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៨១៩ ដឹកនាំដោយលោកវរសេនីយ៍ទោ លី ឡុងដែន បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍ស្វាយចេក និងកម្លាំងយោធាប្រចាំការវីរៈ ៥៣៤ នៃកងពលតូចថ្មើរជើងលេខ ៥៣ ចុះបង្ក្រាបទីតាំងស្តុកពលករមួយកន្លែង ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ឃាត់ខ្លួនពលករ សរុបចំនួន ១២១ នាក់ (ស្រី Read more

សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាបអគារប្រព្រឹត្តបទល្មើសឆបោកអនឡាញ ០២ទីតាំង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស…

បន្ទាយមានជ័យ : នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡុង ដាញ៉ែល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បានរៀបរាប់ថា កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ រូបគេបានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ សៀមរាប 1-AU 7160 ចំនួន០១គ្រឿង មកដល់ចំណុចការ៉ាស់សាំងមួយកន្លែងម្ដុំមណ្ឌល៣ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្រាប់តែមានក្រុមក្មេងទំនើងចំនួន០១ក្រុម មានគ្នា០៦នាក់ ជិះម៉ូតូចំនួន០២គ្រឿងរួមមាន៖ ម៉ាកហុដាស្កុបពីចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿងទៀតមិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើប្រាស់កាំបិតដេញកាប់រូបគេបណ្ដាលឱ្យដួលម៉ូតូ ហើយក្រុមក្មេងទំនើងខាងលើ បានកាប់ម៉ូតូរបស់រូបគេ និងកាប់យកផ្លាកលេខរួចគេចខ្លួនបាត់។ ក្រោយពីបានទទួលបណ្ដឹងរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង Read more

ម្តាយជនបង្កចូលរួមសម្របសម្រួលសំណងដល់ជនរងគ្រោះទាំង៦នាក់ ប៉ុន្តែមិន…

បាត់ដំបង : ជនបង្ករ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ៦នាក់​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ បញ្ជូនទៅ​តុលាការ​ព្រឹក​នេះ​ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយឡែក​ការ​ចរចារ​សំណងចំពោះ​គ្រួសារ​ជនរងគ្រោះ​មិនទាន់​ត្រូវ​គ្នា​ ។ ជនរងគ្រោះ​ទាមទារ​សំណង​ម្នាក់​ ៣៥០០០​ ដុល្លារ​ ម្ដាយ​ជនបង្ករ​ សុំសង​ម្នាក់​ ១ម៉ឺន​ ដុល្លារ​ ដោយ​ម្ដាយ​ជនបង្កបានលេីកឡេីងថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ខ្លះ​ទទួល​បាន​សំណងតែ​ ២០០០ដុល្លារ​ ទៅ​ ៣០០០​ដុល្លារ​ ទេ​ គាត់​សង​ម្នាក់​ ១ម៉ឺន​ដុល្លារ​នេះ​ច្រើន​ហើយ​ ម្យ៉ាង​ទៀត​ គាត់​ត្រូវចំណាយលុយ​ជួសជុល​ឡាន​កូនគាត់​ទៀត​ ។ ជនរងគ្រោះ​មិនព្រម​ទទួល​ទេ​ នៅ​ថ្ងៃ​នេះ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ទំនាក់ទំនង​មកជនរងគ្រោះ​ដេីម្បី​ទៅ​ចរចារ​សម្របសម្រួល​គ្នា​ជាលេីកទី​២ នៅរសៀល​ថ្ងៃ​នេះ​ តែ​ជនរងគ្រោះ​មិនទៅ​ដោយ​សារ​ម្ដាយ​ជនបង្កដាក់​សំពាធ​មកលេី​គ្រួសារ​ជនរងគ្រោះ​ខ្លាំង​ពេក​ ជាពិសេស​ មេីលងាយ​ជីវិត​ជនរងគ្រោះ​មិនស្មេីរថយន្តកូនគាត់​ ។ បើតាមការយល់ឃើញពីមហាជន ម្ដាយ​ជនបង្ករ​អាច​ជា​មនុស្ស​មិនសូវចេះរៀបពាក្យ​និយាយទេីបធ្វេីអោយ​ប៉ះ​ពាល់អារម្មណ៍​គ្រួសារ​ជនរងគ្រោះ​ ដូច្នេះ​គួររក​អ្នកណា​ដែល​ចេះអំពី​របៀប​និយាយ​ Read more

ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចហើយ…

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ទាំងកូនក្នុងផ្ទៃ៣ខែផងនោះ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ប្រាប់បណ្ដាញអ្នកសារព័ត៌មាន នៅមុននេះបន្ដិចថា ពេលចូលខ្លួននៅចំពោះមុខសមត្ថកិច្ចជនបង្កកំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ ក្នុង​សេច​ក្តី​ថ្លែងការណ៍នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង បានរៀបរាប់លម្អិតពីដំណើរទាក់ទងហេតុការណ៍គ្រោះថ្នាក់ចរាចរ​ដ៏​ប្រ​ល័យបង្កដោយយុវជនវ័យក្មេងលេងរថយន្តតម្លៃជាង១០ម៉ឺនដុល្លារហ៊ឺហារដោយទ្រព្យឪពុកជាស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ល្បី​ពូកែខាងរកស៊ីនេះថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលា​ម៉ោង​២២:៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ Read more

ប្រជាពលរដ្ឋភៀសសឹកប្រមាណ ៨០០គ្រួសារ មកពីតំបន់បឹងត្រកួន បន្តមករស់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ …

បន្ទាយមានជ័យ : ប្រជាពលរដ្ឋភៀសសឹក មកពីភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គី ចំនួន ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានចាប់ឆ្នោតជំហានដំបូងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦កន្លងមក បានបន្តរៀបចំមកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន មួយគ្រួសារទទួលបានផ្ទះ១ខ្នង ៥ម៉ែត្រ គុណ៧ម៉ែត្រ ក្នុងទំហំផ្ទៃដី ២០គុណ ៣០ម៉ែត្រ ដែលរាជរដ្ឋាភិបាលសាងសង់រួចរាល់ជាជំហានទី១ ជាបណ្តើរៗស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ សូមបញ្ជាក់ថា : ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ជូនប្រជាពលរដ្ឋភៀសសឹក ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ នៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ក្រោមអធិបតីភាពពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុំ Read more

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តជាលើកដំបូង ក្រោយពីប្រកាសចូលកាន់តំណែង !

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តលើកដំបូង ក្រោយពីប្រកាសចូលកាន់តំណែង។កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ ស្នងការរង នាយការិយាល័យជំនាញ និងអង្គភាពចំណុះទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, Read more

អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

បន្ទាយមានជ័យ : អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តម ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និង ដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង បន្ទាយមានជ័យ និង អយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) (ឈ្មោះ ឆាយណា បឹងបេង ) តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា Read more

ពិធីប្រកាសចូលកាន់តំណែង និងផ្លាស់ប្តូរស្នងការក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯ.ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងសាលាខេត្តបន្ទាយមានជ័យ មានប្រារព្ធពិធីប្រកាសចូលកាន់តំណែង និងផ្លាស់ប្តូរស្នងការក្រោមអធិបតីភាព ឯ.ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯ.ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯ.ឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯ.ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ សូមជម្រាបផងដែរថា៖ កាលពីកន្លងទៅថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី Read more

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ…

រាជធានីភ្នំពេញ : ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ចាប់ពីម៉ោង 00:00Am អនុវត្តពីថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា គឺ :-សាំងធម្មតា ៥២០០ រៀល/លីត្រ-ម៉ាស៊ូត ៦០៥០/លីត្រ ។នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ។ អត្ថបទដោយ : លោក ងន ចាន់ងីម និពន្ធនាយក