សង្ខេប : ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា”
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។
- ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
- ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។
- ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា អាចដាក់ពាក្យសុំពន្យារពេល ១ (មួយ) ឆ្នាំម្តងៗ។
លក្ខខណ្ឌនិងបែបបទនៃការពន្យារពេល ត្រូវកំណត់ដោយអនុក្រឹត្យ។ - ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធា ត្រូវអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជី ជំរឿនកាតព្វកិច្ចយោធា។ ការធ្វើជំរឿន ១៧ (ដប់ប្រាំពីរ) ឆ្នាំឡើងទៅ។
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវ ការជូនដំណឹងអំពីកាលបរិច្ឆេទនិងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។
- លក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ និងការអនុវត្តកាតព្វកិច្ចយោធា ត្រូវកំណត់ដោយអនុក្រឹត្យ។
- ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជា ជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួន បានតាមការកំណត់។
- ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដូចខាងក្រោម៖
- ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុង
កាលៈទេសៈដែលប្រទេសមានសន្តិភាព។ - ដាក់ពននាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ១០ ០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈ ដែលប្រទេសមានសង្គ្រាមឬរងការឈ្លានពានពីកម្លាំងបរទេស។
សង្ខេបដោយ : លោក កែវ សំបឿន








