បាត់ដំបង : ករណីកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីចុងខែមីនា ឆ្នាំ២០២៦ គ្រួសារជនរងគ្រោះ បានទទួលថវិកាចំនួន ៨ម៉ឺនដុល្លារ ក្រោមការចរចា និងសម្របសម្រួលជាច្រើនថ្ងៃ។ អ្នករថយន្តបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបន្តឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង។សូមបញ្ជាក់ឲ្យច្បាស់ថា ទោះជនបង្កបានសងលុយទៅក្រុមគ្រួសាររងគ្រោះក៏ដោយ តែជនបង្កកំពុងបន្តជាប់ឃុំទទួលទោសតាមច្បាប់ដដែល។

