កិច្ចប្រតិបត្តិការបង្ក្រាប ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់ដូចភ្លៀងរលឹម (បោសសម្អាតផ្ទះយើង)

ប៉ោយប៉ែត : នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចុះប្រតិបត្តិការ បង្ក្រាប ក្រុមឆបោកស្គេមអនឡាញ ដោយសហការសមត្ថកិច្ច អាជ្ញាធរភូមិ និងសង្កាត់ក្នុងមូលដ្ឋាននៅទីតាំងអគារ ឡាក់គី បៀលឌីង មួយកន្លែង ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនជាតិឥណ្ឌូចំនូន 155 នាក់ ស្រី25នាក់ និងបន្តនិតិវិធីរងចាំព្រះរាជអាជ្ញាចាត់បញ្ជូន ពិព្រោះថ្ងៃនេះមានការចុះប្រតិបត្តិការច្រើនកន្លែងមាន : ម្តុំរង្វង់មូលប៉ោយប៉ែត…និងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ជាហូរហែ ៕
ដោយ : លោក ណារ៉ា ចាងហ្វាងការផ្សាយ