បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបនបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៨,២៩ ខែឧសភា ឆ្នាំ២០២៦បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១១នាក់ក្នុងនោះមានជនជាតិចិនចំនួន៨នាក់ និងជនជាតិថៃចំនួន៣នាក់ស្រី១នាក់ពាក់ព័ន្ធបទល្មើសផលិតកែឆ្នៃ រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនជាជនជាតិចិនមានឈ្មោះ៖
១.ហុង ខុងវៃ(Hong Cong Wei) ភេទប្រុស
២.វ៉ង គិនពិង(Wang Gen Bing)ភេទប្រុស
៣.ឡ វិន ភេទប្រុស
៤.លី ហ្វាន់(Li Fan) ភេទប្រុស
៥.លី មិញ (Li Minh) ភេទប្រុស
៦.ចៅ ជេ(Zhao Jie) ភេទប្រុស
៧.លៀវ មិញមៀវ(Liu Ming Miao)ភេទប្រុស
៨.ពី ចូវ ភេទប្រុស
ជនជាតិថៃមានឈ្មោះ ៖
១.គិតតាផាត ចាន់សាគុណ ភេទប្រុស
២.នុន ថះវាត់ ខាំសុីនភេទប្រុស
៣.ជិន សុថាផាភេទស្រី។
ក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេតបានបញ្ជាក់ថាវត្ថុតាងដែរចាប់បានរួមមាន៖
-ម្សៅក្រាមសថ្លា ចំនួន៣ថង់ ,
-ម្សៅម៉ត់ស ចំនួន០១ថង់,
-ម្សៅក្រាមសថ្លា លាយជាមួយថ្នាំគ្រាប់ពណ៌ក្រហម(Wy) ចំនួន២៣កូនថង់ ,
-សម្បកថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ
-កាំភ្លេីងកែឆ្នៃចំនួន១ដេីម,
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣,
-ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន
-ឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន -មួករបាំងមុខចំនួន៤ ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕















