ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ពាក់​ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រេីប្រាស់​ ​នូវ​សារធាតុ​ញៀនខុស​ច្បាប់​​និង​ប្រើ​ប្រាស់នៅ​អាវុធ​ខុសច្បាប់​

បន្ទាយមានជ័យ​ ៖​ តាមរយៈហ្វេសប៊ុកផឹកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រម​ទាំង​មាន​ការ​សម្របសម្រួល​នីតិវិធី​របស់​ ឯកឧត្ដម​ កេីត​ វណ្ណា​រ៉េត​ ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ដោយ​មាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​មុខ​សញ្ញា​គួរឲ្យ​សង្ស័យ​ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ចំនុច​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០២៦​វេលា​ម៉ោង​ ១៨​ និង​១៥នាទី​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​សង្ស័យ​ជា​ជនជាតិ​ថៃ​ចំនួន​៥នាក់កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ប៉ោយប៉ែត​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​​ធ្វើការបង្ក្រាប០១ករណី បទល្មើសជាក់ស្តែង ពីបទ ជួញដូរ​ និង​ប្រេីប្រាស់នូវសារធាតុញៀនខុស​ច្បាប់​ និង​​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ សរុបចំនួន០៥នាក់។
លោកឧត្ដមសេនីយ៍ត្រី​​ ធិន​ សុិន​ដេត​ បាន​អោយ​ដឹង​ថា​ជនសង្ស័យ​សង្ស័យ​ដែល​ត្រូវឃាត់​ខ្លួនមាន​ឈ្មោះ​៖

១/-ឈ្មោះ SILTHAAI KEDUNGភេទប្រុស អាយុ២៨ឆ្នាំ (ថៃ)។
‎២/-ឈ្មោះ YUTTHA POOM NAMWONG
ភេទប្រុស អាយុ២៩ឆ្នាំ (ថៃ)។
‎៣/-ឈ្មោះ YUTTAPONG NAMWONG ភេទប្រុស អាយុ២៩ឆ្នាំ(ថៃ)។
‎៤/-ឈ្មោះ PARNITEP ASSAPAN ភេទប្រុស អាយុ២៧ឆ្នាំ(ថៃ)។
៥/-ឈ្មោះ SARUWOOT SANGSIL ភេទប្រុស អាយុ២៨ឆ្នាំ(ថៃ)។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​បាន​បញ្ជាក់​ថា​វត្ថុតាងដែលដកហូតបានរួមមាន÷
‎- កាំភ្លើងខ្លី០១ដើម និងគ្រាប់ចំនួន០៥គ្រាប់។

  • ម្សៅម៉តសចំនួន០១ថង់ ស្មើទម្ងន់០,៥២ក្រាមសាច់ថ្នាំសុទ្ធ ។
  • លិខិតឆ្លងដែន០៥ក្បាល។
  • ទូរស័ព្ទចំនួន០៥គ្រឿង។
  • សារាងចាក់ចំនួន០៤ ដើម។
  • ជញ្ជីងថ្លឹងថ្នាំចំនួន០៣គ្រឿង។
  • ឧបករណ៍អ៊ុតថង់ចំនួន០២គ្រឿង។
  • ដបសម្រាប់ជក់ចំនួន០៤ ។
  • ក្បាលវែបចំនួន០២ថង់។
  • ទឹកថ្នាំបញ្ជូនក្នុងក្បាលវែបចំនួន០៥ដប។
  • ក្បាលវែបមានទឹក វេចខ្ចប់រួចចំនួន៧០កញ្ចប់។
  • ឧបករណ៍សម្រាប់ជក់មួយចំនួន។
    បច្ចុប្បន្ន​ជន​សង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕