អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ បានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី.

ប៉ោយប៉ែត : ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥សង្កាត់ ធ្វើរការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប១៤នាក់ ក្នុងនោះពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ០៥ករណី និងពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី :
-នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពធាក់យកម៉ូតូ នៅចំណុចមណ្ឌល៧ ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។
-នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ជាបន្តបន្ទាប់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូចំនួន០៣ករណី :
ករណីទី១ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ករណីទី២ នៅចំណុចស្រះត្រជាក់ចិត្ត ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ករណីទី៣ នៅចំណុចខារ៉ាអូខេហ្វ្រេសស្កាយ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
-នៅថ្ងៃទី១៤ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤នាក់ ដែលបានធ្វើសកម្មភាព ធាក់ម៉ូតូនិងដេញកាប់ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
-នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចមណ្ឌល៥ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បច្ចុប្បន្នជនសង្ស័យខាងលើទាំង១៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕