លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង


បន្ទាយមានជ័យ : អនុវត្តន៍តាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគ្រប់អង្គភាពចំណុះទូទាំងខេត្ត បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្នងការដ្ឋាននគរបាលខេត្តបានដាក់ចេញទិសដៅអនុវត្តដូចខាងក្រោមនេះ​៖­

-បង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានទូទាំងខេត្តទាក់ទិនសភាពការសន្តិសុខជាតិ ពិសេសផែនការ និងព័ត៌មានបំពុលសង្គម ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់។​​

-​​​​​​​​​លុបបំបាត់ទីផ្សារទទួលផលចោរកម្ម និងកន្លែងបញ្ចាំ ធ្វើអាជីវកម្មខុសច្បាប់ ល្បែងស៊ីសង ល្បែងភ្នាល់តាមអេឡិចត្រូនិច និងអនឡាញស្គែមគ្រប់រូបភាព។

-ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងបទល្មើស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញៀន។

-បន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​​ ស្រ្តី​​និងកុមារ​ ការជួញដូរផ្លូវភេទគ្រប់ទំរង់ និងការឆ្លងដែនខុសច្បាប់។

-ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និង ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ។

-ពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ: ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គីភ័យ ដែលអាចកើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ​ក៏បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អបន្ថែមទៀត។ កម្លាំងជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក និងប៉ុស្តិ៍ ត្រូវពង្រឹងការយាមល្បាត បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសេបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស និងបទល្មើសអនឡាញស្កែម(Online Scams)។ចំពោះកម្លាំងនគរបាលការពារព្រំដែនគោក ត្រូវ ក្តាប់រាល់បម្រែបម្រួលព័ត៌មានមិនប្រកតីតាមព្រំដែន និងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ៕

អត្ថបទដោយ៖ វ.ទោ ប៊ុន សំណាង
ថតរូបដោយ៖ វ.ទោ រ៉ឹង រដ្ឋា, វ.ទោ រី តារា