បន្ទាយមានជ័យ : យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុងស្រុកទាំង៩ មេបញ្ជាការ នគរបាលការពារព្រំដែនគោកទាំង៤ ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នឹង រៀបចំការចុះសិក្សាស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
ប្រតិភូអគ្គលេខាធិការដា្ឋន អ.ជ.ប.គ.ញ ចុះសិក្សាស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា មកខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមសហការី ប្រតិភូ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ដឹកនាំដោយលោក Polen Khem មន្ត្រីកម្មវិធីថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា និង លោក PATRICK MICHAEL PICCIANO)ទីប្រឹក្សាអន្តរជាតិរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)
ក្នុងគោលបំណង
១. វិភាគលើរចនាសម្ព័ន្ធស្ថាប័ន តួនាទីភារកិច្ច
២. សិក្សាអំពីយន្តការ និងដំណើរការអនុវត្តការងាររបស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
៣. សិក្សាអំពីការប្រមូល កត់ត្រា វិភាគ និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
៤. ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងជាមួយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ។
៥. ស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយសមស្រប សម្រាប់ធ្វើឱ្យប្រសើរឡើងនូវនីតិវិធីត្រួតពិនិត្យ និងអនុវត្តច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ៕























