ប៉ោយប៉ែត : នៅថ្ងៃទី៣០ ខែ កក្ដដាឆ្នាំ២០២៦ វេលាម៉ោង ១១និង០៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីឈ្មោះ ង៉ោន សុខជា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បានមកប្ដឹងរាយការណ៍ថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង១៥នាទី ក្មួយរបស់ខ្លួនឈ្មោះ បូ ចិត្រេាភេទ ប្រុស អាយុ ១៤ ឆ្នាំ បានជិះម៉ូតូមកអង្គុយលេងនៅក្រោយតារាងបាល់ទាត់មិត្តភាព ស្ថិតនៅភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ២គ្រឿងម៉ាក់ស្កុប់ពីពណ៌ប្រផេះមួយ ម៉ាក់ហុងដាទ្រីមពណ៌ខ្មៅមួយប្រដាប់ដោយកាំបិត៤ដេីមមកធ្វេីសកម្មភាពដេញកាប់ក្មួយខ្លួនពេលនោះក្មួយខ្លួនរត់គេចផុតពួកវាបានកាប់ម៉ូតូបណ្តាលអោយខូចខាតទាំងស្រុងបន្ទាប់មកពួកវាជិះម៉ូតូគេចខ្លួនបាត់ ។
ដេីមបណ្តឹងសំណូមពរសូមអោយសមត្ថកិច្ចយកជនសង្ស័យធ្វេីតាមផ្លូវច្បាប់
-បន្ទាប់មកកម្លាំងបានស្រាវជ្រាវរកឃេីញ
១/ ឈ្មោះ រតនា ពិសិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅភូមិចាន់គីរី
២ /ឈ្មោះ លួត វិសាល ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិចាន់គីរី
៣/ ឈ្មោះ រ៉ុម សុវណ្ណរាជ ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅភូមិប្រជាធម្មកេីត
៤/ ឈ្មោះ ជា សុវណ្ណរិទ្ធ ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិមិត្តភាព
៥ /ឈ្មោះហាក់ បញ្ញា ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ
៦/ ឈ្មោះ ចិន នីត ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិមិត្តភាព
៧/ ឈ្មោះ សឿន តាំងអុី ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅភូមិចាន់គីរី យកមកសួរនាំពួកខ្លួនទាំង៧នាក់បានសារភាពថាពិតជាបានប្រព្រឹត្តិដូចដេីមបណ្តឹងចោទមែន ។
ជំនាញគោរពស្នេីសុំគោលការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ដេីម្បីកសាងសំណុំរឿងបញ្ជួនតាមនិតិវិធី ៕










