ម្តាយជនបង្កចូលរួមសម្របសម្រួលសំណងដល់ជនរងគ្រោះទាំង៦នាក់ ប៉ុន្តែមិន…

បាត់ដំបង : ជនបង្ករ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ៦នាក់​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ បញ្ជូនទៅ​តុលាការ​ព្រឹក​នេះ​ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយឡែក​ការ​ចរចារ​សំណងចំពោះ​គ្រួសារ​ជនរងគ្រោះ​មិនទាន់​ត្រូវ​គ្នា​ ។

ជនរងគ្រោះ​ទាមទារ​សំណង​ម្នាក់​ ៣៥០០០​ ដុល្លារ​ ម្ដាយ​ជនបង្ករ​ សុំសង​ម្នាក់​ ១ម៉ឺន​ ដុល្លារ​ ដោយ​ម្ដាយ​ជនបង្កបានលេីកឡេីងថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ខ្លះ​ទទួល​បាន​សំណងតែ​ ២០០០ដុល្លារ​ ទៅ​ ៣០០០​ដុល្លារ​ ទេ​ គាត់​សង​ម្នាក់​ ១ម៉ឺន​ដុល្លារ​នេះ​ច្រើន​ហើយ​ ម្យ៉ាង​ទៀត​ គាត់​ត្រូវចំណាយលុយ​ជួសជុល​ឡាន​កូនគាត់​ទៀត​ ។ ជនរងគ្រោះ​មិនព្រម​ទទួល​ទេ​ នៅ​ថ្ងៃ​នេះ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ទំនាក់ទំនង​មកជនរងគ្រោះ​ដេីម្បី​ទៅ​ចរចារ​សម្របសម្រួល​គ្នា​ជាលេីកទី​២ នៅរសៀល​ថ្ងៃ​នេះ​ តែ​ជនរងគ្រោះ​មិនទៅ​ដោយ​សារ​ម្ដាយ​ជនបង្កដាក់​សំពាធ​មកលេី​គ្រួសារ​ជនរងគ្រោះ​ខ្លាំង​ពេក​ ជាពិសេស​ មេីលងាយ​ជីវិត​ជនរងគ្រោះ​មិនស្មេីរថយន្តកូនគាត់​ ។

បើតាមការយល់ឃើញពីមហាជន ម្ដាយ​ជនបង្ករ​អាច​ជា​មនុស្ស​មិនសូវចេះរៀបពាក្យ​និយាយទេីបធ្វេីអោយ​ប៉ះ​ពាល់អារម្មណ៍​គ្រួសារ​ជនរងគ្រោះ​ ដូច្នេះ​គួររក​អ្នកណា​ដែល​ចេះអំពី​របៀប​និយាយ​ ឬ​ អាច​ជា​មេធាវី​ អោយ​ចូល​មក​សម្របសម្រួល​ជាមួយ​គ្រួសារ​ជនរងគ្រោះ​អាចនឹង​ដោះស្រាយ​គ្នា​ត្រូវ​ ។ ប៉ុន្តែ​ទោះបី​ការចរចា​រសំណង​រដ្ឋប្បវេណី​ត្រូវ​គ្នា​ក៏ដោយ​ ជនបង្ករ​នៅតែ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ទៅតាមច្បាប់ព្រហ្មទណ្ឌដដែល​ ៕

ដោយ : លោក ងន ចាន់ងីម និពន្ធនាយក Nara-BMC