ក្មេងស្ទាវមួយក្រុម ធ្វេីសកម្មភាពដេញកាប់ផ្អើលប្រជាពលរដ្ឋ ធ្វើដំណើរ ពេញក្រុងប៉ោយប៉ែត …
ប៉ោយប៉ែត : នៅថ្ងៃទី៣០ ខែ កក្ដដាឆ្នាំ២០២៦ វេលាម៉ោង ១១និង០៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីឈ្មោះ ង៉ោន សុខជា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បានមកប្ដឹងរាយការណ៍ថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង១៥នាទី ក្មួយរបស់ខ្លួនឈ្មោះ បូ ចិត្រេាភេទ ប្រុស អាយុ ១៤ ឆ្នាំ បានជិះម៉ូតូមកអង្គុយលេងនៅក្រោយតារាងបាល់ទាត់មិត្តភាព ស្ថិតនៅភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ២គ្រឿងម៉ាក់ស្កុប់ពីពណ៌ប្រផេះមួយ ម៉ាក់ហុងដាទ្រីមពណ៌ខ្មៅមួយប្រដាប់ដោយកាំបិត៤ដេីមមកធ្វេីសកម្មភាពដេញកាប់ក្មួយខ្លួនពេលនោះក្មួយខ្លួនរត់គេចផុតពួកវាបានកាប់ម៉ូតូបណ្តាលអោយខូចខាតទាំងស្រុងបន្ទាប់មកពួកវាជិះម៉ូតូគេចខ្លួនបាត់ Read more










