ប៉ោយប៉ែត : នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនបរទេសចេញពីប្រទេស ចំពោះជនជាតិថៃជា៦០០នាក់ បន្ទាប់ពីរកឃើញថាពួកគេបានចូលមកស្នាក់នៅ និងប្រកបការងារដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយពីប្រតិបត្តិការបង្រ្កាបអនឡាញស្គេម (Online Scams) ដោយអគ្គស្នងការនគរបាលជាតិកន្លងមកថ្មីៗនេះ។
ប្រតិបត្តិការប្រគល់ និងទទួលនេះ បានធ្វើឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការសម្របសម្រួលផ្ទាល់រវាងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា និងភាគីអាជ្ញាធរថៃ ដើម្បីបញ្ជូនជនទាំងនោះត្រឡប់ទៅកាន់ប្រទេសកំណើតវិញ៕































