ល្បែងអាប៉ោងបើកលេងស៊ីសងលុយធំ របស់ឈ្មោះសុង សុខា ហៅម៉ែអាត្រងោល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងបើកលេងរាល់ថ្ងៃ សមត្ថកិច្ចមើលមិនឃើញ

ល្បែងអាប៉ោងដុះស្លែ ១ កន្លែង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកលេងស៊ីសងលុយធំ មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុង១ថ្ងៃៗដោយ គ្មានសមត្ថកិច្ច ណាទៅបង្ក្រាបម្តងសោះឡើយ។ តាមបណ្តាយរាកាណ៍ថា ឈ្មោះ សុង សុខា ហៅម៉ែអាត្រងោល ជាអ្នកចេញមុខ ឈរដោះស្រាយរ៉ាប់រង ក្នុងការចំណាយលុយសែនអោយម្ចាស់ទឹកដី និងបង់លុយប្រចាំខែ អោយអ្នកកាសែតមួយចំនួនតូច ជាថ្នូរ មិនចុះផ្សាយ ពីទីតាំងល្បែងអាប៉ោងលេងនៅក្នុងផ្ទះរបស់គាត់ ។ ករណី ល្បែងអាប៉ោងលេងនៅផ្ទះឈ្មោះ សុង សុខា ហៅម៉ែ អាត្រងោលនេះ ឡើងដុះស្នឹម តើលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានជ្រាបឬទេ ? Read more

ក្នុងកិច្ចសម្ភាសន៍ដោយ Reuters សម្តេចធិបតី៖ កងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅ សហរដ្ឋអាម៉េរិក ដោយលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា–ថៃ និងប្រធានបទសំខាន់ៗមួយចំនួនទៀត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងបទសម្ភាសនេះ សម្តេចធិបតីបានថ្លែងថា កងកម្លាំង ថៃ កំពុងកាន់កាប់ទឹកដីរបស់ កម្ពុជា ដោយខុសច្បាប់អន្តរជាតិ ទោះបីជាមុននេះមានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមានការសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងយន្តការការទូត ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង។ អត្ថបទបទសម្ភាសរបស់ Reuters នេះ ត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើន ដកស្រង់យកទៅផ្សព្វផ្សាយបន្តនៅតាមបណ្តាប្រទេសនានា រួមមាន សហរដ្ឋអាម៉េរិក ជប៉ុន កាណាដា ឥណ្ឌា Read more

នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។ ថ្លែងក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា «ឆ្នាំនេះ គឺមានរយៈពេល ២០ឆ្នាំគត់ ដែលខ្ញុំចាប់ផ្ដើមចូលរួមក្នុងវិស័យបាល់ទាត់។ ខ្ញុំមានទាំងមោទនភាព និងភាពសប្បាយរីករាយ ប៉ុន្ដែខ្ញុំក៏មានការអៀនខ្មាស់ណាស់ដែរ»។ លោក សៅ សុខា បន្ដថា «ខ្ញុំសប្បាយ ត្រង់ថា ពេលខ្ញុំចាប់ផ្ដើមធ្វើបាល់ទាត់ នៅកម្ពុជា មានទីលានបាល់ទាត់ មានតែពហុកីឡដ្ឋានជាតិមួយដែលមានស្មៅ…។ រហូតមកដល់ថ្ងៃនេះ យើងមានសកម្មភាពបាល់ទាត់ទូទាំងប្រទេស និងគ្រប់ទីកន្លែង សូម្បីតែមន្ដ្រីរាជការរបស់រាជរដ្ឋាភិបាល និងកម្មវិធីសំខាន់ៗ តែងយកបាល់ទាត់មកធ្វើការជួបជុំគ្នា ។ ខ្ញុំគិតថានេះគឺជាជោគជ័យ Read more