សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ…

រាជធានីភ្នំពេញ : ថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ យោងប្រកាសអន្តរក្រសួងលេខ០០៨៣ ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹក…

បន្ទាយមានជ័យ :  ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយទទួលរងគ្រោះដោយទឹកភ្លៀងផងនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងនាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា យកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំង ២.៨៨០គ្រួសារ ក្នុងពេលឆាប់ៗនេះ៕

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

កណ្តាល :  យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី កាលពីម្សិលមិញបានឲ្យដឹងតាមខ្លឹមសារដើមទាំងស្រុងដូច្នេះថា៖ នារសៀលថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ៕

មូលហេតុដែល លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្លាស់ប្ដូរដោយបង្ខំឲ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ

តាកែវ :  លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្លាស់ប្ដូរដោយបង្ខំឲ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ នៅក្នុងលិខិតរបស់ ឯ.ឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា។ រដ្ឋមន្រ្តីក្រសួងអប់រំ បានសម្រេចថា ៖ ទី១- ធ្វើការផ្លាស់ដោយបង្ខំលោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ឱ្យទៅបម្រើការងារនៅអង្គភាពក្រោមឱវាទមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ។ ទី២- Read more

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺក្រៅ របស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ព្រះនេត្រព្រះ : យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦  ខែកុម្ភៈ ឆ្នាំ២០២៦  មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួល និងគាំទ្រពីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺក្រៅ របស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែល ជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ  ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ ។ ក្រៅពីនេះ Read more

បទអន្តរាគមន៍របស់ ប្រមុខការទូតកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់​នៃសម័យប្រជុំលើកទី៦១​ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦

ទីក្រុងហ្សឺណែវ ប្រទេសស្វីស : បទអន្តរាគមន៍របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា ៖ ទីក្រុងហ្សឺណែវ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ សូមគោរពលោកប្រធាន សូមគោរពអស់លោក លោកស្រី ជាសមាជិកប្រតិភូ យើងជួបជុំគ្នានៅចំពេលដែលប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតមួយ។ ជម្លោះប្រដាប់អាវុធ ការបែកបាក់ភូមិសាស្ត្រនយោបាយ និងការកើនឡើង នៃដំណើរការឯកតោភាគី កំពុងធ្វើឱ្យចុះខ្សោយនូវយន្តការនៃកិច្ចការពារប្រជាជនស៊ីវិល។ ក្នុង ប្រជាជនស៊ីវិលនៅតែបន្តរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការ តំបន់ជាច្រើនលើសកលលោកនេះ ប្រឈមគ្នាផ្នែកនយោបាយ និងយោធា។ សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយ Read more

រ៉េចង្កូតបុកនឹងរនាំងផ្លូវ បង្កឲ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅលើផ្លូវល្បឿនលឿន បណ្តាលឲ្យស្ត្រីម្នាក់នៅកំពង់ធំ…

កំពង់ស្ពឺ៖ រថយន្តគ្រួសារ១គ្រឿង ម៉ាកឡង់គ្រីស័រពណ៌ស ផ្ទុកមនុស្ស៧នាក់ បាន​រ៉េចង្កូតទៅបុកនឹងរនាំងផ្លូវ បង្កឲ្យ​ឆេះរថយន្តយ៉ាងសន្ធោសន្ធៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និង៦នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ១១:៤៨នាទីថ្ងៃត្រង់ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តជួបឧបទ្ទវហេតុខាងលើនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BM-9888 បានរ៉េចង្កូតទៅបុកនឹងរនាំងផ្លូវ បង្កឲ្យ​ឆេះលើផ្លូវល្បឿនលឿន ចន្លោះ​គីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ត​កំពង់ស្ពឺ។ ប្រភពពីមន្ត្រីមូលដ្ឋានបញ្ជាក់ថា រថយន្តនេះ បានធ្វើដំណើរបើកបរមកពីខេត្តព្រះសីហនុពីទិសខាងលិច​ ទៅទិស​ខាង​កើតរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកនឹងរនាំងផ្លូវ បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ សមត្ថកិច្ចមូលដ្ឋានឱ្យដឹងទៀតថា ជនរងគ្រោះក្នុងហេតុការណ៍នេះសរុបមាន​ចំនួន ៧នាក់​ក្នុងនោះមាន៖ ១- Read more

នគរបាលការពារព្រំដែនគោកលេខ ៨១៥ ទប់ស្កាត់បារី២៣ការ៉ុង បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ

អនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំ នគរបាលការពារព្រំដែនគោកលេខ ៨១៥ បានដឹកនាំកម្លាំងចុះល្បាត និងឈរជើងយាមតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនដោយខុសច្បាប់។ នៅវេលាម៉ោង ០៣:០០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំបក់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ចំនួន ០៧ នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងវរសេនាតូច បានសហការជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធក្នុង ស្រុកម៉ាឡៃ ទប់ស្កាត់បារីចំនួន ២៣ ការ៉ុង។ ការទប់ស្កាត់នេះ បានធ្វើឡើងនៅចំណុច ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ជាតំបន់ជាប់ព្រំដែន ដែលសង្ស័យថា Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងជំនួបដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា Read more

កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ប្រកបដោយជោគជ័យ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បើកកិច្ចប្រជុំដំបូងរបស់ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ថា៖ ប្រទេសចំនួន៩ បានប្តេជ្ញាផ្តល់ថវិកាសរុប ៧ ពាន់លានដុល្លារ សម្រាប់ការជួយសង្គ្រោះ និងស្តារឡើងវិញតំបន់ហ្គាហ្សា ខណៈប្រទេសចំនួន៥ បានយល់ព្រមបញ្ជូនទ័ព ចូលរួមកម្លាំងស្ថិរភាពអន្តរជាតិ នៅក្នុងដែនដីប៉ាឡេស្ទីនដែលរងការខូចខាតពីសង្គ្រាម។ ប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន កូសូវ៉ូ និងអាល់បានី បានប្តេជ្ញាបញ្ជូនទ័ព ចូលរួមកម្លាំងស្ថិរភាព ខណៈអេហ្ស៊ីប និងហ្ស៊កដានី បានយល់ព្រមបណ្តុះបណ្តាលកម្លាំងប៉ូលិស។ ការដាក់ពង្រាយទ័ពដំណាក់កាលដំបូង នឹងផ្តោតទៅលើទីក្រុង Rafah ដែលជាមជ្ឈមណ្ឌលប្រជាជនសំខាន់ និងត្រូវបានអាជ្ញាធរអាមេរិក Read more