ចាប់បានហើយ !!! ក្រុមក្មេងទំនើងដេញកាប់ ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ កាលពីពេលថ្មីៗនោះ …

ប៉ោយប៉ែត: យោងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ ភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័យដេញកាប់ប្លន់យកម៉ូតូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺ ចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅចំនុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល សរុបចំនួន ០៦នាក់ប្រុស ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅចំនុចខាងលើ ។បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ បានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ Read more

ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា”

សង្ខេប : ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។

ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ខុសច្បាប់របស់យោធាថៃ …

បន្ទាយមានជ័យ : ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ រួមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត Read more

សំណងរដ្ឋប្បវេណីត្រូវបានទទួល និងបន្តទោសព្រហ្មទណ្ឌតាមមាត្រាច្បាប់.

បាត់ដំបង : ករណីកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីចុងខែមីនា ឆ្នាំ២០២៦ គ្រួសារជនរងគ្រោះ បានទទួលថវិកាចំនួន ៨ម៉ឺនដុល្លារ ក្រោមការចរចា និងសម្របសម្រួលជាច្រើនថ្ងៃ។ អ្នករថយន្តបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបន្តឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង។សូមបញ្ជាក់ឲ្យច្បាស់ថា ទោះជនបង្កបានសងលុយទៅក្រុមគ្រួសាររងគ្រោះក៏ដោយ តែជនបង្កកំពុងបន្តជាប់ឃុំទទួលទោសតាមច្បាប់ដដែល។

បញ្ជូនជនត្រូវចោទ១៦នាក់ទៅពន្ធនាគារក្រោយរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែត…

ជនត្រូវចោទ១៦នាក់ត្រូវបានលោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម ពួកគេភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន។ នេះបើតាមប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទទាំង១៦រូបរួមមាន៖១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ)២. ឈ្មោះ នួន ហួយ (ភេទ ប្រុស សន្តិសុខ)៣. ឈ្មោះ ឈិន សំណាង ( ភេទ ប្រុស សន្តិសុខ)៤. ឈ្មោះ ចាន់ បូរី (ភេទប្រុស Read more

‎កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនមនុស្សបានចំនួន០១នាក់‎

‎បន្ទាយមានជ័យ : អនុវត្ត​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥និង២០នាទី លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋគាត់បានរាយការណ៍មកការិយាល័យជំនាញ បន្ទាប់មកសមត្ថកិច្ចយើងបានដាក់កម្លាំងឃ្លាំមើលរហូតឈានដល់ការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ ដែលមានឈ្មោះដូចខាងក្រោម :‎‎១-ឈ្មោះ Read more

ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បន្តយ៉ាងក្តៅគគុក…

ប៉ោយប៉ែត : កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួន៕ ដោយ : លោក ហម Read more

ករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកភ្ជង់ប្លន់នៅក្រុងប៉ោយប៉ែត គឺជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួនបានហើយ !

បន្ទាយមានជ័យ : អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធស្នងការនៃស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកដាក់បទបញ្ជា លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការធ្វើការបង្ក្រាបបទល្មើលក្មេងទំនើងបង្កការអសន្តិសុខនិងកាប់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋជាដើមព្រមទាំងបទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្លៀងរលឹម ដូចជាង្ក្រាបករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួនហើយនៅក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤និង១៧នាទីទាបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើង នៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យមួយក្រុម Read more

កិច្ចប្រតិបត្តិការបង្ក្រាប ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់ដូចភ្លៀងរលឹម (បោសសម្អាតផ្ទះយើង)

ប៉ោយប៉ែត : នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចុះប្រតិបត្តិការ បង្ក្រាប ក្រុមឆបោកស្គេមអនឡាញ ដោយសហការសមត្ថកិច្ច អាជ្ញាធរភូមិ និងសង្កាត់ក្នុងមូលដ្ឋាននៅទីតាំងអគារ ឡាក់គី បៀលឌីង មួយកន្លែង ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនជាតិឥណ្ឌូចំនូន 155 នាក់ ស្រី25នាក់ និងបន្តនិតិវិធីរងចាំព្រះរាជអាជ្ញាចាត់បញ្ជូន ពិព្រោះថ្ងៃនេះមានការចុះប្រតិបត្តិការច្រើនកន្លែងមាន : ម្តុំរង្វង់មូលប៉ោយប៉ែត…និងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ជាហូរហែ ៕ដោយ Read more

កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ …

(ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ យោងតាម fb page ផ្លូវការ របស់សម្តេចតេជោ)សូមចូលរួមអាននិងស្ដាប់សំណេររបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្តិច ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម : កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។ ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Read more