បញ្ជូនជនត្រូវចោទ១៦នាក់ទៅពន្ធនាគារក្រោយរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែត…
ជនត្រូវចោទ១៦នាក់ត្រូវបានលោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម ពួកគេភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន។ នេះបើតាមប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទទាំង១៦រូបរួមមាន៖១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ)២. ឈ្មោះ នួន ហួយ (ភេទ ប្រុស សន្តិសុខ)៣. ឈ្មោះ ឈិន សំណាង ( ភេទ ប្រុស សន្តិសុខ)៤. ឈ្មោះ ចាន់ បូរី (ភេទប្រុស Read more










