កម្លាំងចម្រុះបង្ក្រាបមេខ្យល់ និងសង្គ្រោះពលករជាង ១០០ នាក់ ខណៈត្រៀមបញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
បាត់ដំបង : ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងមានការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខតាមព្រំដែន កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបើកប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់យ៉ាងក្តៅគគុក។ សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៥០ នាទី កម្លាំងស៊ើបការណ៍ នៃវីរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៨១៩ ដឹកនាំដោយលោកវរសេនីយ៍ទោ លី ឡុងដែន បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍ស្វាយចេក និងកម្លាំងយោធាប្រចាំការវីរៈ ៥៣៤ នៃកងពលតូចថ្មើរជើងលេខ ៥៣ ចុះបង្ក្រាបទីតាំងស្តុកពលករមួយកន្លែង ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ឃាត់ខ្លួនពលករ សរុបចំនួន ១២១ នាក់ (ស្រី Read more










